ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីក្នុងកម្មពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា វត្តបុប្ផាគិរីសុវណ្ណារាមគគីរ ហៅវត្តគគីរ


ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកម្មពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា វត្តបុប្ផាគិរីសុវណ្ណារាមគគីរ ហៅវត្តគគីរ ស្ថិនៅក្នុងឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨។