កាកបាទក្រហមកម្ពុជា ផ្តល់អណ្តូងទឹកប្រមាណ ៥០អណ្តូង នៅខេត្តសៀមរាប


Redcross 06 07 16 2 copy

     ប្រជាពលរដ្ឋ ១០០០គ្រួសារ រស់នៅក្នុងខេត្តសៀមរាប ទទួលបានអណ្តូងទឹកប្រមាណ ៥០អណ្តូង ពីកាកបាទក្រហមកម្ពុជា ។

     នៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយអគ្គលេខាធិការរងទី១ លោកជំទាវ ម៉ែន នារីសោភ័គ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យសមិទ្ធផលដែលទទួលបានពីការប្រើប្រាស់អណ្តូងទឹកស្អាតចំនួន ៤៧អណ្តូង របស់គម្រោងអភិវឌ្ឍន៍សុខភាពសហគមន៍មូលដ្ឋាន កាកបាទក្រហមកម្ពុជា ដោយមានអ្នកអាស្រ័យផលប្រមាណ ១១៧៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប ។

     ស្រុកជីក្រែង ខេត្តសៀមរាប ឆ្នាំនេះ មានស្រុកមួយចំនួនខ្វះខាតទឹកជាខ្លាំង ហើយការផ្តល់អណ្តូងទឹកទាំងនេះ គឺជាកាដូរមួយយ៉ាងសំខាន់សំរាប់អ្នកស្រុកជីក្រែង ទាំងមូល ។ លោកជំទាវ ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ពោលគឺគេងត្រូវដាក់មុង បង្ការការកើតជម្ងឺគ្រុនឈាម ត្រូវមានអនាម័យល្អក្នុងការរស់នៅ ការបរិភោគអាហារ ជាពិសេសត្រូវទទួលទានទឹកឆ្អិនជានិច្ច ។ មួយវិញទៀត សូមជួយថែរក្សាអណ្តូងទឹកទាំងនេះឱ្យបានគង់វង្ស ទុកជាសម្បត្តិរួម ប្រយោជន៍រួម ដើម្បីប្រើប្រាស់បានយូរអង្វែង ។

     ក្នុងដំណើរចុះសួរសុខទុក្ខ និងផ្តល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋ នៅស្រុកជីក្រែង នេះដែរ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលសុទ្ធសឹងជនចាស់ជរា ពិការ អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយ និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមដែលកំពុងមានជម្ងឺ ស្ថិតក្នុងភូមិតាអុង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ព្រមទាំងបានផ្តល់សម្ភារៈមនុស្សធម៌ និងថវិកាមួយចំនួន ។

Redcross 06 07 16 3 copy  Redcross 06 07 16 4 copy

Redcross 06 07 16 5 copy  Redcross 06 07 16 6 copy

Redcross 06 07 16 7 copy  Redcross 06 07 16 8 copy