ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត ១៤,០០០ នាក់ មកពីឃុំទ្រា ប៉ើស១ ប៉ើស២ និងឃុំទួលស្នួល ស្រុកក្រូចឆ្មារ


នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត ១៤,០០០ នាក់ មកពីឃុំទ្រា ប៉ើស១ ប៉ើស២ និងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។