ឃុំសាមឃួយ ស្រុក សេសាន ខេត្តស្ទឹងត្រែង
នារសៀល ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង អមដំណើដោយក្រុមការងារចុះជួយឃុំបានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ គ្រួសារបក្សជិតមួយពាន់នាក់ នៅក្នុងបរិវេណវត្ត ស្ថិតនៅក្នុងឃុំសាមឃួយ ស្រុកសេសាន ក្រោមអធិបតីភាព ឯកឧត្តម ឡូយ សុផាត សមាជិកគណៈ កម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្ទឹងត្រែង និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណកម្មសធិការគណបក្សប្រជាជនខេត្ត និងជាអភិបាល នៃគណៈអភិបាល ខេត្តស្ទឹងត្រែង រួមជាមួយមន្រ្តីគណបក្សខេត្ត ស្រុកជាច្រើនរូបបានចូលរួមជួប សំណេះសំណាលជាមួយគ្រួសារបក្ស។
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ គ្រួសារបក្សជិតមួយពាន់នាក់
