លោកជំទាវ យូ សុភា បានដឹកនាំ ក្រុមការងារខេត្ត និងក្រុមការងារក្រុង ចុះជួយសង្កាត់គោកចក ក្រុង-ខេត្តសៀមរាប


ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀបរាម និងជាអនុប្រធានក្រុមការងារ ខេត្តសៀមរាប បានដឹកនាំ ក្រុមការងារខេត្ត និងក្រុមការងារក្រុង ចុះជួយសង្កាត់គោកចក ក្រុង-ខេត្តសៀមរាបនិង លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាបបានអញ្ជើញ ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូន ប្រជាការពារ លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៥០០ នាក់ នៅវត្ត ប្រាសាទគោកចក ភូមិវាល សង្គាត់គោកចក ក្រុង-ខេត្តសៀមរាប ។