សកម្មភាពនៃកិច្ចដំណើរការកែលម្អប្រព័ន្ធធារាសាស្ត្រ ទំនប់ស្ទឹងក្តា ក្នុងឃុំក្រញូង ស្រុកកំចាយមារ


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ ទំនប់ស្ទឹងក្តា ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ ប្រព័ន្ធនេះ មានទំនប់អាងទឹកប្រវែង ១.៨៨០ ម, សំណង់បង្ហៀរ ០១ កន្លែង (ទ្វារទឹក ៤) និងលូស្រោចស្រព ០២ កន្លែង ។

ប្រព័ន្ធធារាសាស្ត្រ ស្ទឺងក្តា មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១.៩០០ ហិកតា ។