បារាំងសរសើរកម្ពុជារីកចម្រើនឆាប់រហ័ស


France 14 07 16 2 copy

     មន្ត្រីនៃទីក្រុង Toulouse នៃប្រទេសបារាំងបានសរសើរកម្ពុជាថា មានការរីកចម្រើនឆាប់រហ័ស និងសន្យាពង្រឹងកិច្ច សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំង២ អោយកាន់តែល្អថែមទៀត ។ ការសរសើរកម្ពុជាពីមន្ត្រីនៃប្រទេសបារាំង និងការសន្យាជួយនេះធ្វើឡើង ក្នុងគ្រាដែលគណបក្សប្រឆាំងកំពុងតែដើរ Lobby បរទេសនិយាយកុហសបរទេស ពីរឿងអាក្រក់ៗនៅកម្ពុជា ក្នុងការកេងចំណេញនយោបាយ និងទាមទារឲ្យផ្តាច់ជំនួយនោះទៅវិញ ។

     សូមជម្រាបថា ការឃើញពីភាពរីកចម្រើននេះ ធ្វើឡើងក្នុងគ្រាដែលក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប ត្រូវបានអនុញ្ញាតិឲ្យចូលជួបពិភាក្សាការងារជាមួយ លោក Jean-Claude DARDELET អភិបាលរងក្រុង Toulouse និងលោក Aviv ZONABEND ប្រធានក្រុមប្រឹក្សា ទីក្រុង Toulouse ប្រទេសបារាំង កាលពីថ្មីៗនេះ ។

     នៅក្នុងឱកាសនោះ លោក ចែម វិឌ្យា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និង លោក ហួត ហាក់ ក៏បានជំរាបជូនភាគីបារាំង អំពីគោលបំណងនៃដំណើរបេសកកម្ម របស់ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប អំពីសារៈសំខាន់នៃតួនាទីយុវជនក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងសភាពការណ៍វិវត្តន៍វិកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការរីកចម្រើនខាង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទេសចរណ៍ ។

     ជាចុងក្រោយភាគីបារាំងក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់សមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសន្យាធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា លើការផ្លាស់ប្តូរដំណើរទស្សនកិច្ចយុវជនផងដែរ ។

France 14 07 16 3 copy  France 14 07 16 5 copy