អ្នកយកព័ត៌មានកម្ពុជាស្វែងយល់ក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ


Press 14 07 16 2 copy

     តំណាងអ្នកយកព័ត៌មានតាមស្ថាប័នរដ្ឋ និងឯកជននៅកម្ពុជា បានជួបជុំគ្នានៅថ្ងៃទី១៣ ខែកក្កដានេះ ដើម្បីទទួលការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។ វគ្គផ្សព្វផ្សាយស្វែងយល់នេះ គឺជាវគ្គទី២ ហើយដែលមានអ្នកសារព័ត៌មានមកពីកាសែត ទូរទស្សន៍ វិទ្យុ វេបសាយ ទស្សនាវដ្តី ព្រឹត្តប័ត្ត។ល។ ចូលរួមនៅទីស្តីការក្រសួងយុត្តិធម៌ ក្នុងគោលបំណងផ្តល់នូវមូលដ្ឋានគ្រឹះមួយចំនួន ទាក់ទងនឹងទិដ្ឋភាពក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដល់ពិធីករ ពិធីការិនី និងអ្នកសារព័ត៌មានកម្ពុជា ។

     សូមជម្រាបថា កន្លងមកការប្រើប្រាស់ពាក្យពេចន៍ផ្លូវច្បាប់ខ្លះ ពុំត្រូវបានអ្នកសារព័ត៌មានមួយចំនួនយកមកប្រើអោយត្រឹមត្រូវ តាមច្បាប់បានកំណត់នោះទេ ដូចជាអ្វីទៅដែលហៅថាជនល្មើស, ជនសង្ស័យឬជនជាប់សង្ស័យ, ជនជាប់ចោទ, ជនត្រូវចោទ, ពិរុទ្ធជន និងទណ្ឌិត ជាដើម ។ ក្នុងវគ្គផ្សព្វផ្សាយលើកទី២នេះ មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្ឍវឌ្ឍនា, រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ, អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ឯកឧត្តម គឹម សន្តិភាព, អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ និងប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា

     ប្រធានក្លឹបអ្នកកាសែតបានបញ្ជាក់ថា អ្នកកាសែតដែលមិនយល់ខ្លួនឯង គឺមិនអាចសរសេរពន្យល់អោយអ្នកស្តាប់យល់បាននោះទេ ហើយការសរសេរគឺ ត្រូវសុក្រិតមិនលំអៀង ។

Press 14 07 16 3 copy  Press 14 07 16 4 copy

Press 14 07 16 5 copy  Press 14 07 16 6 copy