លោកជំទាវ មាន សំអាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋរស់


លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋរស់ នាថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឆ្នាំ២០១៨ នៅភូមិព្រៃទឹង ភូមិឈើទាល ភូមិខ្នារ ភូមិគោករការ និងភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

លោកជំទាវ និងឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកជំទាវ និងឯកឧត្តម បានឧត្ថម្ភថវិកាដល់អ្នកចូលរួម សរុបអស់ថវិកាចំនួន ៤,៤០០,០០០៛ ( បួនលានបួនរយពាន់រៀលគត់ ) ។