ស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុក​សង្គមថ្មី​ មានបើកកិច្ចប្រជុំ រៀបចំផែនការសកម្ម ភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនិតិកាលទី៦


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃពុធ ១ កើត ខែ បឋមា សាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០១៨ នេះ​នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុក​សង្គមថ្មី​ មានបើកកិច្ចប្រជុំ រៀបចំផែនការសកម្ម ភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនិតិកាលទី៦ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណ:កម្មាធិការគណបក្សខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀតផងដែរ៕