នៅរសៀល ថ្ងៃព្រហស្បតិ៍ ២ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៨វេលាម៉ោង ១៤:៣០នាទី ឯកឧត្តម យី កុយ ប្រធានក្រុមការងារចុះជួយសង្កាត់ លោក អែម សុខលាង អនុប្រធានទី១ ចុះជួយសង្កាត់ និងលោក កែវ សាវឿន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ចាក់អង្រែលើ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្ស នៅអនុសាខាបក្ស ក្រុមទី១ ទី២ ទី៣ ទី៤ ទី៥ នឹងទី៦នៅភូមិព្រែកតាគង់៣ ក្នុងជំនួបនោះដែរ លោកប្រធានគណបក្សសង្កាត់បានអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់មេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ខាងមុខនេះកុំបីអាក់ខានឡើយ ៕