បាត់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្រោយបញ្ចុះសព លោក កែម ឡី


But Bunting 27 07 16 2 copy

     ព្រះសង្ឃ ប៊ុត ប៊ុនតិញ ត្រូវគេរាយការណ៍ថា បានបាត់ព្រះកាយភ្លាមៗក្រោយពីសពរបស់ បណ្ឌិត កែម ឡី ត្រូវបានបញ្ចុះនៅខេត្តតាកែវរួចរាល់ ។ ការបាត់ព្រះកាយនេះ ស្របពេលដែលមានសេចក្តីរាយការណ៍ចោទប្រកាន់ថា ព្រះអង្គបានកិបកេងនាំយកលុយមួយចំនួន ដែលបានពីការចូលបុណ្យសព លោក កែម ឡី

     សូមជម្រាបថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ គឺជាសមាជិកគណៈកម្មាការរៀបចំបុណ្យសព លោក កែម ឡី ប៉ុន្តែនាពេលនេះ ព្រះអង្គបែជាកំពុងគេចព្រះកាយដោយមិនដឹងមូលហេតុពិតប្រាកដ ។ សេចក្តីរាយការណ៍ពីមនុស្សសិ្នទ្ធជាមួយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានអោយដឹងថា ព្រះតេជគុណបានកិបកេងលុយបុណ្យសព ប៉ុន្តែ ព្រះអង្គ ប៊ុត ប៊ុនតិញ មិនបានរត់ភៀសខ្លួនទៅណាទេ ។ ទាក់ទងការចោទប្រកាន់នេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបដិសេធថា ព្រះអង្គមិនបានពាក់ព័ន្ធរឿងលុយកាក់បុណ្យសព លោក កែម ឡី នោះទេ ។

     ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ព្រះតេជគុណបានបដិសេធប្រាប់អ្នកព័ត៌មានថា ព្រះអង្គមិនធ្វើអត្ថាធិប្បាយពីព្រោះមិនមានព័ត៌មាន និងថាព្រះអង្គគេចព្រះកាយ ពីការតាមចាប់របស់សមត្ថកិច្ច ។ ព្រះអង្គបន្តថា ទាក់ទងរឿងផ្ញើលុយកាក់ គឺរុញឲ្យគេដាក់កុងធនាគារ ឬក៏ទាក់ទងជាមួយភរិយា លោក កែម ឡី ផ្ទាល់ ។

     ប្អូនប្រុសរបស់ លោក កែម ឡី លោក កែម ឬទ្ធីសិទ្ធ បានប្រាប់អប្សរាណិតឲ្យដឹងថា លោកមិនបានដឹងរឿងបាត់លុយឬអ្វីនោះទេ គឺមានតែភរិយារបស់ លោក កែម ឡី ទេដែលដឹងច្បាស់ ។ អ្នកស្រី ប៊ូ រចនា ប្រពន្ធ លោក កែម ឡី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។

     នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធ ថាមិនមានហេតុផលណាដែលសមត្ថកិច្ចត្រូវការ តាមរកព្រះអង្គនោះទេ ។ បើមានការគំរាមណាមួយដល់ព្រះអង្គ សូមនិមន្តទៅប៉ុស្តិ៍នគរបាលណាមួយ ដែលនៅក្បែរព្រះអង្គ ដើម្បីទទួលបានការការពារ ។

     សូមជម្រាបថា សពរបស់ លោក កែម ឡី ត្រូវបានដង្ហែមានការចូលរួមពីមនុស្សច្រើនម៉ឺននាក់ ដើម្បីទៅធ្វើពិធីបញ្ចុះ និងបានចប់សព្វគ្រប់កាលពីថ្ងៃទី២៥ ខែកក្កដា នៅតាមខេត្តតាកែវ ដែលជាស្រុកកំណើតរបស់ លោក កែម ឡី បន្ទាប់ពីបានតំកល់ទុកអស់រយៈពេលកន្លះខែ នៅវត្តពោធិ៍យារាម ហៅវត្តចាស់ ។ ឃាតករបាញ់សម្លាប់លោក កែម ឡី ត្រូវបានតុលាការកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ចាត់ការតាមផ្លូវច្បាប់ និងសាកសួរមូលហេតុជាប់ទាក់ទងពិតប្រាកដ ។

     គួរបញ្ជាក់ថា លោក កែម ឡី មានប្រពន្ធចំនួន ៣នាក់ និងកូនសរុបចំនួន ៨នាក់ ឯណោះ ក្នុងនោះ ប្រពន្ធដើម លោក កែម ឡី មានឈ្មោះថា មុំ មានកូនចំនួន ២នាក់ កូនស្រីអាយុ ២៣ឆ្នាំ និងកូនប្រុសអាយុ ១៥ឆ្នាំ ។ ប្រពន្ធទី១ មិនមានប្តីថ្មីទៀតទេ ដោយសាររាងចាល និងឆ្អែតចិត្តនឹងទង្វើខ្វះការទទួលខុសត្រូវរបស់ លោក កែម ឡីលោក កែម ឡី បានចាកចេញពីប្រពន្ធដើមឈ្មោះ មុំ ទៅលួចមានទំនាក់ទំនងស្នេហាជាមួយអ្នកគ្រូពេទ្យម្នាក់ ធ្វើការនៅខេត្តតាកែវ និងបានកូនចំនួន ១នាក់ទៀត ។ ដោយឡែក លោកស្រី ប៊ូ រតនា គឺជាប្រពន្ធទី៣ របស់លោក កែម ឡី តែប៉ុណ្ណោះ ហើយក៏មិនទាន់បានចុះអេតាស៊ីវិលនោះដែរ ។