មណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក យឹម លុច្ស សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញ ចែកពូជស្រូវផ្ការំដួល និងសែនពិដោរចំនួន ៦០០គីឡូក្រាម ផ្តល់ជូនដល់កសិករចំនួន ៦០គ្រួសារ ស្ថិតនៅឃុំស្រែព្រះ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃសុក្រ ៣កើត ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញ ចែកពូជស្រូវផ្ការំដួល និងសែនពិដោរចំនួន ៦០០គីឡូក្រាម ផ្តល់ជូនដល់កសិករចំនួន ៦០គ្រួសារ នៅឃុំស្រែព្រះ
