សូមចូលរួមអបអរ ចំពោះលោកពូ​ អ្នកមីង​០២រូប​ ដែលបានទទួលការព្យាបាលដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជនសម្តេចតេជោTYDA


សូមរំលឹកថា​ លោកពូ នាក់​ សន​ អាយុ៦៩ឆ្នាំ​ មានជំងឺដុំសាច់បំពង់ក​(Neck tumor) អស់រយៈពេល១៥ឆ្នាំមកហើយ​ លោកពូរស់នៅភូមិទួលគ្រួស​ ឃុំប្រម៉ោយ​ ស្រុកក្រវ៉ាញ​ ខេត្តពោធិសាត់​។ នេះជាលើកទី២ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA បានជួយព្យាបាលជុំងឺដោយឥតគិតថ្លៃជូនលោកពូ​ ដែលលើកទី១អំឡុងឆ្នាំ២០១៣​ លោកពូធ្លាប់មានជំងឺរលាក់ក្រពះធ្ងន់ធ្ងរ​ ស្ទើតែបាត់បង់ជីវិត​ ជាសំណាងល្អដោយបានជួបមួយបងស្រី​ ពេជ​ ចន្ទមុន្នី​ ក៏បានអោយក្រុមការងារនៃសមាគម​ បញ្ជូនលោកពូមកមន្ទីពេទ្យកាលម៉ែតដើម្បីសង្គ្រោះបន្ទាន់​ និងបន្តព្យាបាលរហូតលោកពូបានជាសះស្បើយ។

ថ្ងៃនេះជាមួយនិងទឹកមុខញញឹមពោពេញដោយក្តីសង្ឃឹមលោកពូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បងប្រុស​ ហ៊ុន​ ម៉ាណែត​ បងស្រី​ ពេជ​ ចន្ទមុន្នី​ និងក្រុមគ្រូពេទ្យ​ ដែលបានជួយជីវិតគាត់អោយរស់រានមានជីវិតជួបជុំជាមួយក្រុមគ្រួសារបន្តទៀត។

ដោយឡែក​ អ្នកមីង​ សៅ​ សរ​ ​ អាយុ៤៩ឆ្នាំ​ មានជុំងឺដុំសាច់បំពង់ក​(Neck tumor) រស់នៅភូមិតាគិមក្រោម​ ឃុំអន្លង់​ ស្រុកជីក្រែង​ ខេត្តសៀមរាប​​។ អ្នកមីងបានជួប​ ជាមួយបងស្រី​ ពេជ​ ចន្ទមុន្នី​ អនុប្រធានក្រុមប្រឹក្សាភិបាល​ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​ ខណៈពេលដែលបងស្រីអញ្ជើញប្រគល់អណ្តូងទឹក​ស្អាត​ ដែលជាអំណោយមូលនិធិលោកតា​ ហ៊ុន​ នាង​ កាលពីថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០១៨​ នៅក្នុងភូមិទួលគ្រួស​ ឃុំឃុនរាម​ ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សូមបញ្ជាក់ថា​ ពេលនេះពួកគាត់កំពុងពិនិត្យាបាល​ និងត្រៀមធ្វើកាវះកាត់ដោយក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោTYDA​។