ឯកឧត្តមសៀត គឹមលៀង បានអំពាវនាវអោយ ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាកុំជឿពាក្យញុះញុងរបស់ជនអគតិ


កំពង់ឆ្នាំងៈ ឯកឧត្តមសៀត គឹមលៀង ប្រធាន
ក្រុមការងារថ្នាក់ខេត្តចុះឃុំពន្លៃ ស្រុកបរិបូណ៌ បានអំពាវនាវអោយប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨អោយបានគ្រប់ៗគ្នាគឺបោះ
ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាតដែលបានរួមសុខទុក្ខ ជួយយើង ការពារយើងជាពិសេសដោះស្រាយបានរាល់សំណូមពរនិងតម្រូវការចាំបាច់របស់យើងគ្របពេលវេលា។

ឯកឧត្តម បានអំពាវនាវបែបនេះ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន១១៣នាក់នៅភូមិកែវឡាតឃុំពន្លៃស្រុកបរិបូណ៌ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ចូលរួមផងដែរ។

ឯកឧត្តម បានផ្តាំផ្ញើ អោយប្រជាពលរដ្ឋ រៀបចំឯកសារដែលគ.ជ.ប បានកំណត់ហើយអញ្ជើញ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨និងសូមអោយប្រជាពលរដ្ឋទាំងអស់ថែទាំសុខភាព បង្កើនមុខរបបក្នុងគ្រួសារ បង្កបង្កើនផលអោយទាន់រដូវ កុំធ្វើចំណាកស្រុកខុសច្បាប់ ចូលរួមគោរពច្បាប់ចរាចរណ៍ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

ចុងបញ្ចប់ ឯកឧត្តមព្រមទាំងក្រុមការងារបានចែកជូនវត្ថុអនុស្សាវរីយ៍ជូនដល់មេក្រុមបក្សចំនួន
១៣៣នាក់ម្នាក់ៗទទួលបានសារុង១ និង ថវិកា១ម៉ឺនរៀលផងដែរ៕