ពូអររគុណក្មួយៗ និងជីដូនជីតាក្មួយៗដែលបានចូលរួមថែរក្សាការពារសន្តិភាពមកទល់សព្វថ្ងៃ និងសូមអរគុណក្មួយៗយ៉ាងខ្លាំងដែលបានគោរពស្រឡាញ់រាប់អានពូនឹងបានចាត់ទុកពូដូចជាពូឬជាឪពុកមារពិតៗ


ពូអររគុណក្មួយៗ និងជីដូនជីតាក្មួយៗដែលបានចូលរួមថែរក្សាការពារសន្តិភាពមកទល់សព្វថ្ងៃ និងសូមអរគុណក្មួយៗយ៉ាងខ្លាំងដែលបានគោរពស្រឡាញ់រាប់អានពូនឹងបានចាត់ទុកពូដូចជាពូឬជាឪពុកមារពិតៗ។ ដូចក្មួយៗនិងជីដូនជីតាក្មួយៗបានដឹងហើយថា ពូមិនមែនមានមុខជារបៀឆក់កន្តៀតទេ… គឺមិនមែនជិតបោះឆ្នោតបានចេញមុខ… បោះឆ្នោតហើយបាត់មុខ… គឺពូនៅជាមួយកូនក្មួយតាំងពីដើមរៀងរហូតមកដល់សព្វថ្ងៃនេះ។ ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍ សូមកូនក្មួយបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា។

ពូក៏សូមមានការយោគយល់ពីកូនក្មួយ និងជនរួមជាតិចំពោះភាពអសកម្មមួយចំនួននៃមន្រ្តីរបស់យើង។ ដូចយើងបានឃើញហើយថា សូម្បីម្រាមដៃក៏មានខ្លីមានវែង…ដូងក៏មានតក់មាននៀល ហើយសូម្បីចៅហ្វាយខេត្តទាំង២៥នាក់ក៏មិនល្អគ្រប់១០ ចុះទម្រាំមន្រ្តីរាជការជាងកន្លះលាននាក់? គឺប្រាកដជាមានល្អ និងអាក្រក់ដែលត្រូវការកែលម្អ។ សូមកូនក្មួយកុំខឹងគោវាយរទេះ ហើយត្រូវទុកពេលវេលាអោយពូមានឱកាសកែលម្អមន្រ្តីរបស់យើង។

ពូសន្យានឹងអមដំណើរជាមួយកូនក្មួយ និងជីដូនជីតាក្មួយៗយ៉ាងហោចណាស់១០ឆ្នាំទៅមុខទៀត។ សូមកូនក្មួយបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ទី២៩ កក្កដា ២០១៨ ខាងមុខនេះទាំងអស់គ្នា៕