លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញចូលរួមជាកិត្តិយសត្បាញក្រមាវែងជាងគេនៅលើពិភពលោក


នាថ្ងៃពុធ ៨កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសត្បាញក្រមាវែងជាងគេនៅលើពិភពលោក ក្នុងគោលបំណងដើម្បីលើកតម្កើងមោទនភាពជាតិខ្មែរ។ នេះគឺជាការចូលរួមមហាគ្រួសារខ្មែរ មិនមែនជាការចូលរួមមួយក្រុមណាមួយនោះទេ។

ការត្បាញក្រមានេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារចលនា GO GO Cambodia សហការជាមួយក្រសួងព្រះមរមរាជវាំង សាលារាជធានីភ្នំពេញ និងការគាំទ្រពីសប្បុរសជននានា នៅទីលានវាលព្រះមេរុ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕