កុមារកំព្រា៤នាក់ដែលនៅជាមួយជីដូនចាស់ជរាបានទទួលអំណោយមនុស្សធម៌ពីលោកជំទាវ កែ ច័ន្ទមុនី និងលោកជំទាវ វណ្ណ លុុយ


កំពង់ឆ្នាំង៖នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨លោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តគណបក្សប្រជា
ជនកម្ពុជាមណ្ឌលកំពង់ឆ្នាំងរួមដំណើរដោយលោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោកសោម វឺន អភិបាលស្រុកព្រមទាំងសហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភ
ដល់កុមារកំព្រា៤នាក់ដែលរស់នៅជាមួយជីដូនចាស់ជរារស់នៅលើដីគេស្ថិតក្នុងភូមិខ្លែងពណ៌ ឃុំ
ព្រៃមូល ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវកែ ច័ន្ទមុនីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវម៉ែនសំអនឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់រដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និង ជាប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ដែលកន្លងមកសម្តេចនិងលោកជំទាវតែងតែនឹករលឹកគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងនៅពេលដែលមានទុក្ខលំបាកគឺសម្តេចនិងលោកជំទាវតែងផ្តល់ជូននូវអំណោយនិងថវិកាចូលរួមជាមួយបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។

លោកជំទាវកែ ច័ន្ទមុនី បានក៏បានផ្តាំផ្ញើដល់លោកយាយហឹមសៃនិងចៅទាំង៤ត្រូវខិតខំថែរក្សាសុខភាពដោយរស់នៅស្អាតហូបស្អាតផឹកស្អាតនិងត្រូវបញ្ជូនកុមារដែលគ្រប់អាយុអោយបានរៀន
សូត្រហេីយអប់រំកុមារទាំង៥ជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។

លោកសោម វឿន អភិបាលស្រុករលាប្អៀរ បញ្ជាក់ថាៈក្រោយពីទទួលព័ត៌មានលោកនិងអាជ្ញាឃុំព្រៃមូលបានរកដីអោយគាត់បានជិតសាលារៀននិងបានអំពាវដល់សប្បុរសជនដើម្បីធ្វើផ្ទះជូនគាត់ក្នុងពេលឆាប់​ៗនេះ។

ក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី បានផ្តល់អំណោយផ្ទាល់ខ្លួនព្រមទាំសហការីនិងអំណោយរបស់លោកជំទាវ វណ្ណលុយនាយិកាក្រុមហ៊ុនទឹក
បរិសុទ្ធអេរ៉ូទិច​ មានថវិកា៣០ម៉ឺនរៀល អង្ករ៧០គីឡូក្រាម,មី៣កេស,ខោអាវ១០កម្លេរ,ទឹកដោះគោ៤យួរ,សារ៉ុង១,ក្រម៉ា១ទឹកសុទ្ធ២កេសនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

លោកយាយហ៊ឹមសៃ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សម្តេចអគ្គមហាពញាចក្រីហេងសំរិន,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន,លោក
ជំទាវឧបនាយករដ្ឋមន្រ្តីម៉ែន សំអន,លោកជំទាវកែច័ន្ទមុនី ដែលបានជួយសំរាលការលំបាករបស់គាត់ ។ សូមគោរពជួនពរដល់សម្តេច លោកជំទាវ សូមទទួលបានជ័យជំនះឈ្នះមាសត្រូវគ្រប់ទិសទី ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព សុខដុមរម្សនា និងឆ្ពោះទៅកាន់វឌ្ឍនភាព និង ភាពសម្បូរសប្បាយរុងរឿងរហូតតទៅអនាគត៕