ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបលោកជំទាវ Gao Yan, អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោកជំទាវ Gao Yan, អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ, ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកជំទាវមកព្រះរាជាណាចក្រកម្ពុជា, ពីថ្ងៃទី ១៨-១៩ ខែ មិថុនា ឆ្នាំ ២០១៨, ដើម្បីចូលរួមកិច្ចប្រជុំគណ:កម្មការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី ៥ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា។ បន្ទាប់មក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ ក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានមួយចំនួន និងពិធីប្រកាសជាផ្លូវការនូវគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារ:បរិក្ខារអប់រំ,នៅព្រឹកថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។