នៅថ្ងៃទី ១៨-១៩ ខែ មិថុនា ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យ និង វាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ ដឹកនាំដោយ លោក ឆេង សុទ្ធ អនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យ និងវាយតម្លៃ ១០០% និងសុពលភាព ចំនួន ០៥ គម្រោង ដូចខាងក្រោម:
– គម្រោងទី១៖សាងសង់ស្ពានបេតុង ប្រវែង ២៦០ ម និងផ្លូវសងខាងក្បាលស្ពាន ៦០០ម ស្ថិតនៅផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាឡាវ ខេត្តស្ទឹងត្រែង
– គម្រោងទី២៖ស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំប្រវែង ៤០ ០០០ ម ស្ថិតនៅផ្លូវក្រវ៉ាត់ ព្រំដែនកម្ពុជាឡាវ ខេត្តស្ទឹងត្រែង
-គម្រោងទី៣៖ស្ថាបនាផ្លូវក្រាលល្បាយថ្មភ្នំ និងក្រាលក្រួសក្រហម ប្រវែង ៤១ ០០០មផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ
-គម្រោងទី៤៖ស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង ៧ ០០០ម និងលូ ០៥ កន្លែង នៅឃំុរលួសស្រុកសំបូរ ខេត្តក្រចេះ
-គម្រោងទី៥៖ស្ថាបនាផ្លូវល្បាយថ្មភ្នំប្រវែង ៥ ៦០០ ម និង លូ ០៦ កន្លែង នៅឃំុរលួសស្រុកសំបូរ ខេត្តក្រចេះ៕