គណៈប្រតិភូសភាកម្ពុជាបានបន្តចូលរួមសម័យប្រជុំទី៣ នៃកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១


នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជាបានបន្តចូលរួមសម័យប្រជុំទី៣ នៃកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១ ដោយបានពិភាក្សា និងអនុម័តលើរបាយការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១ ហើយប្រធានគណៈប្រតិភូនៃសភាសមាជិកនីមួយៗក៏បានរួមគ្នាចុះហត្ថលេខាលើរបាយការណ៍នៃកិច្ចប្រជំុAIPACODDលើកទី១នេះផងដែរ។ កិច្ចប្រជុំAIPACODDលើកទី១បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាក្រោមអធិបតីភាពឯកឧត្តម Tan Chuan Jin ប្រធានអាយប៉ា និងជាប្រធានសភាសឹង្ហបុរី ក្នុងបរិយាកាសរីករាយ និងស្និទស្នាល។ គួបញ្ជាក់ផងដែរថា កិច្ចប្រជុំAIPACODDលើកទី២ នឹងប្រព្រឹត្តទៅនៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ នៅឆ្នាំ២០១៩។