នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីសាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សារកាកណ្តាល សរុប៣៦២នាក់ នៅវត្តរកាកណ្តាល ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តល់ជូននូវថវិកាដល់ក្រុមប្រឹក្សាសង្កាត់ចំនួន០៥នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០០.០០០រៀល មេភូមិ០២នាក់ម្នាក់ៗទទួលបានថវិកា១០០.០០០រៀល លោកគ្រូ អ្នកគ្រូ៥២នាក់ក្នុងម្នាក់ៗទទួលបានថវិកា១០០.០០០រៀល សិស្សានុសិស្សចំនួន២៧៩នាក់ ម្នាក់ៗទទួលបាន ២០.០០០រៀល យាយជី តាជី២០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់សមួយដុំ និងថវិកា២០.០០០រៀល។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក៏បានឧបត្ថម្ភថវិកាជូនដល់សាលាអនុវិទ្យាល័យចំនួន ១.០០០.០០០រៀល សាលាបឋមសិក្សាចំនួន១.០០០.០០០រៀល និងប្រគេនបច្ច័យកសាងវត្តរកាកណ្តាលចំនួន ១.០០០.០០០រៀលផងដែរ។