ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ អ្នកជំងឺនៅតាមខ្នងផ្ទះចំនួន ៤គ្រួសារ


នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ អ្នកជំងឺនៅតាមខ្នងផ្ទះចំនួន ៤គ្រួសារ ក្នុងព្រែកតានប់ ភូមិព្រែកដូង ភូមិព្រែកដូង២ និងភូមិកំពង់ស្វាយ ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាជូនអ្នកជំងឺចំនួន ០៤គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០០,០០០រៀល ព្រមទាំងឧបត្ថម្ភថវិកាចំនួន ១០០,០០០រៀល ដល់ប្រជាកាពារភូមិ និងចូលរួមរំលែកទុក្ខគ្រួសារសពចំនួនពីរគ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានថវិកា២២០,០០០រៀល ដែលចំណាយថវិកាសរុបចំនួន ១,៤៤០,០០០រៀល៕