បើកការដ្ឋានស្ថាបនាផ្លូវបេតុងជូនបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ពងទឹក


ព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ៣៨៩ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិត្រពាំងគ សង្កាត់ពងទឹក ដើម្បីជួយសំរួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។