គំរោងសាងសង់ស្ពានបេឡេតិ៍ នៅព្រែកតាកំឃុំអំពិលទឹកស្រុកកំពង់ត្រឡាចត្រូវបានដំណើរការសាងសង់


កំពង់ឆ្នាំងៈលោកកែវ ពៅប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងនៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះថាៈការ
សាងសង់ស្ពានបេឡេតិ៍នៅព្រែកតាកំ ស្ថិតក្នុងឃុំ
អំពិលទឹក ស្រុកកំពង់ត្រឡាចបានដំណើរការសាង
សង់ចាប់ពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨នេះហើយដើម្បីសំរួលក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលជាថវិការបស់ក្រសួងអនុវត្តគំរោងដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។

ឯកឧត្តមកែវ ពៅបានបញ្ជាក់អោយដឹងទៀតថាៈស្ពាននេះ គឺជាសរសៃឈាមសេដ្ឋកិច្ចនិងសំរួលក្នុងធ្វើចរាចរណ៍ និង សំរាប់ប្រជាពលរដ្ឋដឹកកសិផល
យកមកទីផ្សារជាពិសេសសំរាប់សិស្សានុសិស្សឆ្លង
មករៀនទាន់ពេលវេលា។

ឯកឧត្តមកែវ ពៅក៏ បាន​អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយក្រុមការងាររបស់មន្ទីរ
ដើម្បីសាងសង់ឆាប់រួចមុនទឹកឡើងមកដល់និងឆាប់បានធ្វើចរាចរណ៍បាន់ទាន់ពេលវេលា។

តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន,ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល,ឯកឧត្តមឈួរ ច័នឌឿន,ឯកឧត្តមកែវ ពៅដែលបានគិតគូរនិងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលានិងសូមគោរពជូនពរសម្តេចនិងឯកឧត្តមមានសុខភាពល្អដេីម្បីបន្តដឹកនាំប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕