ឯកឧត្តម ឡូយ សុផាត និងឯកឧត្តម ម៉ុម សារឿន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋជាង ៨០០នាក់ ដោយឥតគិតថ្លៃ


នាព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋជាង ៨០០នាក់ ដោយឥតគិតថ្លៃ នៅឃុំអូរម្រេះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕