សម្ដេចក្រឡាហោម ស ខេង អញ្ចើញជាអធិបតីភាពក្នុងពិធីសំណេះណាលជាមួយលោកអាចារ្យ គណ:កម្មការវត្ត ផ្នែកព្រះពុទ្ធសាសនាក្នុងខេត្តបាត់ដំបង


សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះ
ជួយខេត្តបាត់ដំបង បានអញ្ចើញជាអធិបតីភាពក្នុងពិធីសំណេះណាលជាមួយលោកអាចារ្យ គណ:កម្មការវត្ត ផ្នែកព្រះពុទ្ធសាសនាក្នុងខេត្តបាត់ដំបង ចំនួន១០៦៣នាក់ នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង ។

ពិធីសំណេះណាលនេះក៍មានការអញ្ចើញចូលរួម ពីឯកឧត្តមលោកជំទាវ ក្រុមការងារគណបក្សថ្នាក់កណ្ដាល ចុះជួយក្រុង ស្រុក ក្នុងខេត្តបាត់ដំបង ឯកឧត្តមប្រធាន អនុប្រធាន គណ:កម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ព្រមទាំងលោកអាចារ្យ គណ:កម្មការវត្តផ្នែកព្រះពុទ្ធសាសនាក្នុងខេត្តបាត់ដំបង ។