ឯកឧត្តម​ ប្រាក់ ចំរេីន បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល


ព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម​ ប្រាក់ ចំរេីន អនុប្រធានគណ:កម្មការទី៨ ព្រឹទ្ធសភា បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ចំនួន៤០៦គ្រួសារ មាន១,១៩៥នាក់ ។ ក្នុងឱកាសនោះឯកឧត្តមបានជំរុញនិងលេីកទឹកអោយប្រជាពលរដ្ធទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់គ្នា កុំចាញ់បោកជនខិលខូច ដែលឃោសនាមិនអោយប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត។ ក្នុងនោះឯកឧត្តមបាននាំយកនូវអំណោយទៅផ្ដល់ជូនប្រជាពលរដ្ធភូមិផ្នល់ទទឹងដូចតទៅ÷
-ជូនសារ៉ុងមេគ្រួសារម្នាក់ ១
-ជូនថវិកាប្រជាពលរដ្ឋ ទាំង១,១៩៥នាក់ ម្នាក់ៗ ទទួលបានថវិកាចំនួន១០,០០០រៀល
-ចានបាយចំនួន២០០ចាន
-ចានសម្លចំនួន២០០ចាន
-ចានចង្កឹះចំនួន១០០ ចាន
-ស្លាបព្រាចំនួន១០០
-វែកសម្លចំនួន១០វែក ទុកសំរាប់ប្រជាពលរដ្ឋ ប្រើប្រាស់រួមនៅពេលមានរវល់។ ហើយឯកឧត្តម ក៏បានឧបត្ថម្ភថវិកាជូនលោកតាម្នាក់ដែលមានវ័យចាស់ជរាជាងគេចំនួន១០០,០០០រៀល។

បន្ទាប់ពីកិច្ចសំណេះសំណាលរួច ឯកឧត្តម បានទៅពិនិត្យការជួសជុលផ្លូវលំក្នុងភូមិដំណាក់អំពិល និងជួយឧបត្ថម្ភ ដីថ្មចំនួន៤៥ឡានដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ។