នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនដែលដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តអមដំណើរដោយឯកឧត្តម អភិបាលខេត្តនិងសមាជិក សមាជិកាបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ សង្កាត់បានបន្តចុះជួប សំណេះសំណាល សួរសុខទុក្ខដោយក្ដីនឹក រលឹក ចំពោះពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សទាំងអស់ដែលតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមកទាំង៧ភូមិក្នុងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនចំនួន ១,៣១៤នាក់ ៕