ដំណាំស្រូវវស្សាជួបការខ្វះខាតទឹកប្រមាណ ៤២០ ហិកតា នៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អន្តរាគមន៍សង្គ្រោះ


ដំណាំស្រូវវស្សាជួបការខ្វះខាតទឹកប្រមាណ ៤២០ ហិកតា នៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អន្តរាគមន៍សង្គ្រោះ ។

ការងារអន្តរាគមន៍ខាងលើ គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង ចុះស្តារប្រឡាយ ០១ ខ្សែ ប្រវែង ៣.៧០០ ម ដើម្បីនាំទឹកពីប្រឡាយមេស្ទឹងទ្រព្យ ទៅស្រោចស្រពដំណាំស្រូវដែលកំពុងត្រូវការទឹកទាំងនោះ ។