នៅរសៀលថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងរួមដំណើរជាមួយអជ្ញាធរសង្កាត់បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងបានតភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវ ពេទ្យសត្វ ស្ថិតក្នុងក្រុមទី១៣ ភូមិ១ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។