នៅព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណៈប្រជាជនកម្ពុជាខេត្ត បានអញ្ជើញចុះជួបធ្វើការសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក្រុង ខេត្តសៀមរាប និងនាំយកថវិកាជួយឧបត្ថម្ភដល់ សាលាបឋមសិក្សាចុងឃ្នៀសផងដែរ ដែលមានអ្នកចូលរួមសរុប ៧៦០នាក់ ។
មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានពាំនាំនូវការផ្តាំផ្ញើ នឹករលឹក របស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចពិជ័យសេនា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តសៀមរាប ចំពោះបងប្អូនជាសមាជិកសមាជិកានៃគណបក្សប្រជាជនសង្កាត់ចុងឃ្នៀស ក៏ដូចទូទាំងខេត្តផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានធ្វើការថ្លែងអំណរគុណ ចំពោះបងប្អូនជាសមាជិកសមាជិកាទាំងអស់ ក្នុងឱកាសបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បានគាំទ្រគណបក្សប្រជាជនធ្វើជាចៅសង្កាត់ចុងឃ្នៀស ។ មានប្រសាសន៍ នោះដែរឯកឧត្តម បណ្ឌិត ក៏បានលើកឡើងថា សមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រងគណបក្សឲ្យមានភាពរីកចម្រើន និង មានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងនោះ សមាជិក របស់គណបក្សដែលនៅតាមភូមិ ឃុំ សង្កាត់គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជា លោកមេឃុំ លោកមេភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ ខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានបញ្ជាក់ជូនសមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពល រដ្ឋ រឺឯគណបក្សផ្សេងវិញមិនដែលធ្វើអ្វីសោះបានតែថា គឺតែងតែបង្កអសន្តិសុខ ញុះញង់បំពុលបរិយាកាសសង្គមហើយ ព្រមទាំងឃោសនាមិនឲ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោតនាថ្ងៃខាងមុខនេះទៀតផង ។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតប្រធានគណបក្សខេត្ត ក៏បានជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងមុនពេល និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នេះ រួមទាំងការទប់ស្កាត់សកម្មភាពបង្កចលាចលនៅមូលដ្ឋានផងដែរ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យតំបន់ចុងឃ្នៀស មានការអភិវឌ្ឍន៍ និង កាត់បន្ថយពីការនេសាទរបស់បងប្អូន មកបម្រើសេវាទេសចរណ៍ បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសារបង ប្អូនកាន់តែមានភាពប្រសើរឡើង ។ ម៉្យាងទៀតក៏បានទាក់ទាញដល់សប្បុរសជនជាតិ អន្តរជាតិ ជួយដល់វិស័យអប់រំ នៅក្នុងសង្កាត់ចុងឃ្នៀសនេះ សំខាន់សម្ព័ន្ធភាពក្រុងស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េបានកសាងនូវអនុវិទ្យាល័យ និង បន្ត ជួយសាងសង់អគារវិទ្យាល័យជូនដល់កូនចៅបងប្អូនក្នុងតំបន់ចុងឃ្នៀសនេះផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិការទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋកន្លងមក និង ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងកៀងគរបងប្អូនដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ដើមី្ប ទទួលបាននូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនជាបន្តទៀត ។
ក្នុងពិធីនោះដែរ បានឆ្លើយតមនូវសំណណូមពរ លោកនាយកសាលាបឋមសិក្សា ដោយដាក់ដីបំពេញទីធ្លាសាលា និងសាងសងអាគារសិក្សា ១ ខ្នង់ ៤ បន្ទប់ ព្រមទាំងបានឧបត្ថម្ភនូវថវិកា ចំនួន ៨៤១០ដុល្លា ដើមី្បទិញនូវ សម្ភារៈបរិក្ខា និងគ្រឿងសង្ហារឹម ក្នុងបន្ទប់អគារសិក្សា ក្នុងសាលាបឋមសិក្សាចុងឃ្នៀស ជូនដល់បងប្អូនជាសមាជិកសមាជិកា ទាំង៧៦០នាក់ ម្នាក់ៗសារុង១ ថវិកា ២ម៉ឺនរៀល, លោកគ្រូអ្នកគ្រូ ២១នាក់ម្នាក់ៗ ៥ម៉ឺនរៀល , សិស្សានុសិស្ស ៥៥នាក់ ម្នាក់ៗ ១ម៉ឺនរៀលផងដែរ ៕