ខេត្តស្ទឹងត្រែង៖ ស្ពានបាឡេ ក្នុងមូលដ្ឋាន ថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណ:អភិបាលខេត្ត ឆ្លៀតឱកាសចុះពិនិត្យ និងជំរុញការងារស្ថាបនាស្ពានបាឡេ ចំនួន០២កន្លែងមានប្រវែងជាង ១០០ម៉ែត្រ។
ប្រជាពលរដ្ឋក្នុងឃុំកាំងចាម និងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ មានក្ដីអបអរសាទរសប្បាយរីករាយឥតឧបមា ចំពោះសមិទ្ធផលក្នុងមូលដ្ឋានដែលពួកគាត់រង់ចាំជាច្រើនឆ្នាំមកហើយ។