ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និងសហការីនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នេះ បានអញ្ជើញទទួលទានអាហារពេលល្ងាចជាមិត្តភាព យ៉ាងស្និតស្នាកជាមួយ ឯកឧត្តម Je Jong-gil អតីតតំណាងរាស្រ្ត និងជាអភិបាលក្រុងអានសានទើបចប់អាណត្តិ។
ក្នុងនោះឯកឧត្តមឯកអគ្គរាជទូតកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម Je Jong-gil ក្នុងការមើលថែរក្សាការពារ ទំនុកបម្រុង ដល់ពលរដ្ឋខ្មែរដែលរស់នៅធ្វើការនៅទីក្រុងអានសាន និងជាពិសេសការផ្ដល់កិច្ចសហការរវាងស្ថានទូត និងរដ្ឋបាលទីក្រុងអានសានគ្រប់លំដាប់ថ្នាក់កន្លងមកដែលមានភាពល្អប្រសើរក្នុងការជួយដោះស្រាយបញ្ហារបស់បងប្អូនពលករខ្មែរ៕