ឯកឧត្តម ថង សាវុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកលំផាត់ ខេត្តរតនគិរី


ព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកលំផាត់ ដែលពិធីនេះធ្វើឡើងនៅស្នាក់ការគណបក្សស្រុក ព្រមទាំងមានការចូលរួមពីលោក លោកស្រីក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក សមាជិកគណបក្សស្រុក សរុបចំនួនប្រមាណជាង ១០០នាក់ ៕