ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះសួរសុខទុក្ខបង.ប្អូនប្រជាពលរដ្ឋ និងបានដាក់ម៉ាស៊ីនបូមរំដោះ សង្កាត់ជ្រោយចង្វារ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ រួមជាមួយមន្រ្តីសង្កាត់.ភូមិ បានអញ្ជើញចុះសួរសុខទុក្ខបង.ប្អូនប្រជាពលរដ្ឋ និងបានដាក់ម៉ាស៊ីនបូមរំដោះទឹកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាបណ្ដាលឲ្យលិចផ្លូវ និងចូលផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅផ្លូវចំការចិន ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕