នាព្រឹកថ្ងៃព្រហស្បត៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានរៀបចំពិធីរុក្ខទិវាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញជចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា គណៈអភិបាលស្រុក, មន្ត្រីរាជការ កងកម្លាំងជុំវិញស្រុកនិងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ១០០០នាក់។ ដើមឈើដែលដាំនាពេលនេះ រួមមានដើមឥន្ទនេលចំនួន១៦៧ដើមនិងដើមឈើព្រៃធម្មជាតិ១៥០០ដើមបន្ថែមទៀត រួមមាន ក្រញូង បេង ធ្នង់ កកោះ ឥន្ទនេល និងក្ងោក ក្នុងគោលបំណងបង្កើនសោភ័ណភាព បង្កើតម្លប់ពណ៌បៃតង នៅតាមដងផ្លូវ និងក្នុងបរិវេណរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ។