មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចូលរួមបើកពិព័រណ៍ពាណិជ្ជកម្ម “EU Trade Fair 2018”


(រាជធានីភ្នំពេញ)៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម “EU Trade Fair 2018” ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ រាធានីភ្នំពេញ។

ពិព័រណ៍នេះ មានគោលបំណងដើម្បី៖
១) ផ្សព្វផ្សាយអំពីផលិតផល ដែលបាននាំចូលពីប្រទេសនៅក្នុងតំបន់ Europe
២) ស្វែងរកទីផ្សារនាំចូលទំនិញមកកម្ពុជា និងពង្រឹងភាពជាដៃគូរវិនិយោគរវាងកម្ពុជា និងសហគមអឺរ៉ុប
៣) ពង្រឹងកិច្ចសហប្រតិបត្តិការល្អ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូតរវាងកម្ពុជា-សហគមអឺរ៉ុប។ល។

នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញទស្សនាស្ដង់ទំនិញរបស់ក្រុមហ៊ុន ពាណិជ្ជករ និងអាជីវកររបស់សហគមអឺរ៉ុប ដែលមានក្រុមហ៊ុនសរុបចំនួន ៤៩ និងមានស្ដង់ប្រហែល ៥០ស្តង់។ ក្នុងនោះមានផលិតផលជាច្រើនប្រភេទដូចជា៖ រថយន្ត គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រនិច កាបូប និងសម្ភារ:មួយចំនួនទៀត។ល។