ឯកឧត្តម ជាម ប៉េអា និងឯកឧត្តម សុខ ភា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសម្បទានិក ស្ដីពីសមិទ្ធិផលគម្រោង និងបើកការដ្ឋានកែលម្អផ្លូវក្រាលគ្រួសក្រហម


កំពង់ស្ពឺ នាព្រឹកថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជាម ប៉េអា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាប្រធានសម្របសម្រួលគម្រោង LASED II នៃក្រសួងមហាផ្ទៃ ឯកឧត្តម សុខ ភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសម្បទានិក ស្ដីពីសមិទ្ធិផលគម្រោង និងបើកការដ្ឋានកែលម្អផ្លូវក្រាលគ្រួសក្រហមប្រវែង ៤.៩២០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។