ឯកឧត្តម ឡូយ សុផាត និងឯកឧត្តម ម៉ុម សារឿន អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង


នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨
ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងគ្រប់ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ចំនួន២៩៥នាក់។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តមអ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេ ជូនលោកគ្រូ អ្នកគ្រូទាំង២៩៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤០,០០០រៀល៕