កិច្ចប្រជុំបូកសរុបការងារគណ ចលនាសាសនាខេត្តកំពង់ចាម


ខេត្តកំពង់ចាម:
ថ្ងៃសៅរ៏ ៣រោចខែបឋមាសាឍ ឆ្នាំ
ចសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣០មិថុនា ឆ្នាំ២០១៨

ក្រុមការងារគណចលនាសាសនា របស់គណបក្សប្រជាជនកម្ពុជា ខេត្ត កំពង់ចាម បានធ្វើកិច្ចប្រជុំបូកសរុបការងាររបស់ខ្លួន និងលើកទិសដៅ អនុវត្តបន្ត។ ក្នុងកិច្ចប្រជុំនេះ ក៏បាន វាយតម្លៃខ្ពស់ក្នុងសកម្មភាពកន្លងមក ដែលបានដាក់ចុះគឺទទួលបានជោគជ័យជូនរាជរដ្ឋាភិបាល និងបក្ស ក្នុងនោះរួមមាន:

១. មេដឹកនាំគ្រប់សាសនាទាំងអស់ក្នុងខេត្តយល់ច្បាស់អំពីគុណបំណាច់គណបក្សប្រជាជននិងបានប្តេជ្ញា រួមគ្នា ផ្សព្វផ្សាយ និងជម្រុញឲ្យបរិស័ទរបស់ខ្លួនឲ្យទៅ បោះឆ្នោតជូនគណបក្សប្រជាជន ដែល មានលេខរៀងទី២០ នៅថ្ងៃទី ២៩កក្កដា ២០១៨ឲ្យបានគ្រប់ៗគ្នា។
គាំទ្របេក្ខភាព សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀងរហូត។

២ . ប្តេជ្ញាបន្តធ្វើសកម្មភាពដូចភ្លៀងរលឹម តាមគ្រប់រូបភាព ជាមួយ បរិស័ទគ្រប់សាសនាទាំងការងាររដ្ឋ ទាំងការបក្ស។

៣. បានផ្សព្វផ្សាយការងារសង្គម មាន ទប់ស្កាត់ការប្រើប្រាស់គ្រឿង ញៀន , ច្បាប់ចរាចរណ៏ , ជំងឺអេដស៏, អំពើហិង្សាតាមគ្រប់ទម្រង់ជា ពិសេសសម្រាប់កុមារ,និងសីលធម៌សង្គមផងដែរ។

ទន្ទឹមនឹងនោះ ក៏បានដាក់ទិសដៅ ការងារបន្ត មួយចំនួនដល់ក្រុម ការងាររួមមាន:
១. អនុវត្តឲ្យបានមឺងមាត់ និងជោគជ័យលើបទបញ្ជា ផែនការ សេចក្តីសម្រេចដែលបក្ស និងរដ្ឋបាន ដាក់ចុះ។

២. បន្តចុះជួបបរិស័ទ ដោយផ្ទាល់ តាមទ្រង់ទ្រាយតូចៗ ដើម្បីកសាងស្មារតីជឿជាក់លើកបក្សយើង ឲ្យ បានជាប្រចាំ និងមោះមុតបំផុត ដោយជម្រុញឲ្យបរិស័ទរបស់ខ្លួនឲ្យទៅបោះឆ្នោតជូនគណបក្សប្រជា
ជនកម្ពុជា ដែល មានលេខរៀងទី២០ នៅថ្ងៃទី ២៩កក្កដា ២០១៨ឲ្យបានគ្រប់ៗគ្នា។

៣. ថែរក្សាឲ្យបានសាមគ្គីភាព
សុខដុមភាព ភាតរភាព ការយោគ យល់ ជួយគ្នាទៅវិញទៅមក និង រួមគ្នាពូនជ្រុំសុខសន្តិភាព ដែលបាន មកដោយកាលះបង់សាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ឲ្យស្ថិតស្ថេរ គង់វង្ស ជារៀងរហូត។

៤.បរិស័ទទាំងអស់ គាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីជារៀង រហូត។
អង្គប្រជុំបានបញ្ចប់ដោយការទទួលខុសត្រូវនិងប្តេជ្ញាចិត្តខ្ពស់។
ក្នុងកម្មវិធីនេះក្រុមការងារបាន
នាំយក សៀវភៅធម៌ចំនួនបីមុខ ក្នុង១មុខ៨០ក្បាល ប្រគេនមន្ត្រីសង្ឃ និងការិយាល័យធម្មការ និងសាសនាទូទាំងខេត្ត។ ដោយឡែកមន្ត្រីធម្មការ និងសាសនាក៏បានទទួលឃីត ១កញ្ចប់ផងដែរ ហើយបានបន្តទៅចូលរួមបុណ្យផ្កាសាមគ្គីកសាង អាគារពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត វត្តបឹងកុកនៅថវិកាមួយចំនួន។