ឯកឧត្តមកិត្តិនីតិ​កោសលបណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ​សាលាអនុវិទ្យាល័យគិតម៉េងប្រាសាទ១ខ្នង


នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិ​កោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីស្តីទីទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់​ជាតិ​ចុះ​ជួយខេត្តតាកែវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ​សាលាអនុវិទ្យាល័យគិតម៉េងប្រាសាទ១ខ្នង ដែលមាន៥បន្ទប់ ដែលជាអំណោយរបស់មូលនិធិក្លិប១ភាគរយនៃក្រុមហ៊ុនAEON ដែលមានលោក Nobora Wakayama នាយកប្រតិបត្តិនៃ AEON ASIA ចូលរួមសម្ពោធផងដែរ Bព្រមទាំងអាគារសិក្សា១ខ្នងទៀត មាន២ជាន់ ១០បន្ទប់ ដែលកំពុងតែសាងសង់ជិតរួចរាល់ផងដែរ ។
ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធិសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចំនួន២៤០០នាក់ផងដែរ៕