សមាជិកគណបក្សប្រជាជន នៅប្រទេសណូវ៉ែលហ្សេឡង់ ប្រារព្ធពិធីអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា


(ណូវ៉ែលហ្សេឡង់)៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅប្រទេសណូវ៉ែលហ្សេឡង់ច្រើនរយនាក់ បានប្រារព្ធធ្វើពិធីអបអរសាទរខួបលើកទី៦៧ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។

កម្មវិធីអបអរសាទរខួបកំណើតបក្សទី៦៧នេះ ត្រូវបានរៀបចំឡើងដោយក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជន គណបក្សប្រចាំប្រទេសអូស្ត្រាលីណូវ៉ែលហ្សេឡង់ សហការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការសាខាបក្ស និងក្រុមការងារយុវជនបក្ស នៅតាមទីក្រុងសំខាន់ៗទាំងអស់ របស់ប្រទេសណូវ៉ែលហ្សេឡង់ ចំនួន៥រួមមាន៖ Hamilton ធ្វើនៅថ្ងៃទី២២ ខែមិថុនា, Auckland ធ្វើនៅថ្ងៃទី២៣ ខែមិថុនា, Wellington ធ្វើនៅថ្ងៃទី២៤ ខែមិថុនា, Pelmeston north ធ្វើនៅថ្ងៃទី២៥ ខែមិថុនា និង Christchurch ធ្វើនៅថ្ងៃទី២៦ ខែមិថុនា ដោយមានការចូលរួមដឹកនាំដោយ ឯកឧត្តម កុយ គួង ប្រធានគណៈកម្មាធិការ គណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែ់លហ្សេឡង់ លោក កៅ ថាច ប្រធានក្រុមការងារតំបន់៥ និងតំណាងលោក វង្ស ប៊ុនឥន្ទ្រាវុធ ប្រធានក្រុមការងារតំបន់៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាគណបក្សរាប់រយនាក់។

ក្នុងឱកាសនោះ សមាជិក សមាជិការគណបក្សប្រជាជន នៅប្រទេសណូវ៉ែលហ្សេឡង់ទាំងអស់ បានអំពាវនាវឲ្យបងប្អូនក្រុមគ្រួសារ ដែលកំពុងរស់នៅប្រទេសកម្ពុជា ចេញទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លំដាប់លេខរៀងទី២០ អោយបានគ្រប់ៗគ្នា៕