ឯកឧត្ដម សួស គង់ បានអនុញ្ញាតឲ្យ ឯកឧត្ដម ហ្វាង ស៊ូជុន ប្រធានក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


ព្រឹកថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួង ឯកឧត្ដម សួស គង់ រដ្ឋមន្រ្ដីស្ដីទីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យ ឯកឧត្ដម ហ្វាង ស៊ូជុន ប្រធានក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន (CNNC) និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពីវឌ្ឍនភាព នៃការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី ១ ក្រោមហិវញ្ញប្បទានជំនួយឥតសំណងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ៕