រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ក្នុងនោះក៏មានការចូលរួមពី ប្រតិភូក្រសួងពាណិជ្ជកម្ម គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរដ្ឋបាលខេត្ត ជាង១០០នាក់។
លោកស្រី ឈុន សេរីរត្ន័ អតីតអនុប្រធានមន្ទីរ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ ជំនួសលោកស្រី ឃឹម ស៊ាងគាន ដែលដល់អាយុចូលនិវត្តន៍ តាមប្រកាសលេខ ១២៣ ព.ណ.បល.ប្រក ចុះថ្ងៃសុក្រ ៣កើត ខែឋបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្ម។