(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចូលស្បថនៅមុខចៅក្រមតុលាការសាលាឧទ្ធរណ៍ ដើម្បីចូលកាន់តំណែងជាមេធាវី នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ ឯកឧត្តម គឹម សន្តិភាព ស្ថិតក្នុងចំណោមបេក្ខជនមេធាវី ១៤ រូបផ្សេងទៀត ដែលបានចូលស្បថ នៅតុលាការសាលាឧទ្ធរណ៍ ដើម្បីក្លាយជាមេធាវី នាព្រឹកថ្ងៃទី០៣ ខែកក្កដានេះ។
ឯកឧត្តម គឹម សន្តិភាព ក្លាយជាមេធាវីហើយ
