ឯកឧត្តម ម៉ែន ស៊ីផាន់ បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា


នារសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ជូនដល់មន្ត្រីហ្វឹកហ្វឺនការងារស្រាវជ្រាវមកពីសភាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ របស់វិទ្យាស្ថានសភាកម្ពុជា ចំនួន១៨នាក់ ដែលមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រឹទ្ធសភា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕