សម្តេចតេជោ ជួយកសាងសាលារៀន ក្នុងដំណើរទស្សនកិច្ចនៅ ខេត្តកំពង់ចាម


HS 25 08 16 2

     សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែសីហានេះ និងបានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ ។ ដំណើរទស្សនកិច្ចក្នុងខេត្តកំពង់ចាមនេះ គឺជាផ្នែកមួយនៃដំណើរចុះពិនិត្យ ជីវភាពប្រជាជន តាមមធ្យោបាយរថយន្ត ដើម្បីចង់ដឹងថា តើប្រជាពលរដ្ឋបាននឹងកំពុងប្រឈមអ្វីខ្លះ ដើម្បីស្វែងរកដំណោះស្រាយជួយប្រជាពលរដ្ឋទាំងនោះ ។

     ក្នុងដំណើរទស្សនកិច្ចតាមបណ្តាខេត្តកន្លងមក សម្តេចបានដោះស្រាយបញ្ហានានា ដែលអាជីវករ លោកគ្រូ អ្នកគ្រូបានស្នើ ដូចជា ជួយកសាងសាលារៀនតាមកន្លែងដែលខ្វះខាត និងជួយដោះស្រាយតាមសំណើរបស់ព្រះសង្ឃ តាមវត្តអារ៉ាមមួយចំនួនផងដែរ… ប៉ុន្តែក្រុមគណបក្សប្រឆាំងបានចោទថា ការចុះពិនិត្យរបស់សម្តេចជួយប្រជាជន ក្នុងដំណើរចុះតាមខេត្តកន្លងមកនេះ គឺជាការឃោសនានយោបាយនោះទៅវិញ ។ សម្តេចតេជោបានមានប្រសាសន៍សម្តែងការហួសចិត្ត និងលើកអំពីបញ្ហារិះគន់របស់ក្រុមអ្នកប្រឆាំងទាំងនោះ។

     សេចក្តីរាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែសីហានេះ មុននឹងចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះមកពិនិត្យអាគារសិក្សាចាស់ទ្រុឌទ្រោម ១ខ្នង នៅ “អនុវិទ្យាល័យបឹងកុក” ស្ថិតនៅក្នុង ភូមិទី ១៤ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្រោយពីបានពិនិត្យអាគារសិក្សានោះ និងបានស្តាប់យោបល់ ក៏ដូចជាកង្វល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សរួចមក សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន បានសម្រេចធ្វើអំណោយអាគារសិក្សាថ្មី ១ខ្នង កំពស់ ៣ជាន់ មាន ១៨បន្ទប់ ដោយវាយអាគារសាលាចាស់នេះចេញ និងសាងសង់ទីចាត់ការ ១ខ្នង មាន ៣បន្ទប់ និង រៀបចំឱ្យមានជាសាលសហសិក្សាថែមទៀតផង ។ លើសពីនេះទៀត សម្តេចបានជួយរៀបចំឱ្យមានតារាងបាល់ទះ និងបាល់ទាត់សម្រាប់សិស្សានុសិស្សផងដែរ ។

HS 25 08 16 3

HS 25 08 16 4