ឯកឧត្តម ផៃ ស៊ីផាន ៖ CNRP ច្រានចោលសំណុំរឿង ឯកឧត្តម កឹម សុខា ជាការប្រកាន់ជំហរ នយោបាយ


ភ្នំពេញ ៖ អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ដ្រី ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា  សមាជិកសភាគណបក្ស សង្រ្គោះជាតិ (CNRP) ដែលបានច្រានចោល សំណុំរឿងឯកឧត្តម កឹម សុខា ប្រធានស្ដីទី CNRP គ្រាន់តែជា ការប្រកាន់គោលជំហរនយោបាយ គណបក្សខ្លួនតែប៉ុណ្ណោះ។
ឯកឧត្តម ផៃ ស៊ីផាន លើកឡើងបែបនេះ បន្ទាប់ពីសមាជិកសភា CNRP នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៦ នេះ បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការមិនពេញចិត្ត ចំពោះតំណាងអយ្យការ និងចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបានធ្វើការចោទប្រកាន់ស្ថាពរ និងបញ្ជូនសំណុំរឿងឯកឧត្តម កឹម សុខា ទៅជំនុំជម្រះដោយមិនមានការលើកអភ័យឯកសិទ្ធិសភាជាមុន។
ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា “សិទ្ធិទាំងអស់នេះ ជាអ្នកគណបក្ស នយោបាយអាស្រ័យ ហេតុដូច្នេះ ការច្រានចោលហ្នឹងគ្រាន់តែជាបញ្ហាជំហរនយោ បាយតែប៉ុណ្ណោះ មិនមែនជាការបញ្ហានូវការគោរពនីតិវិធីនោះទេ ប្រសិនជាការច្រានចោល នៅសាលាដំបូងគេអាចនឹង បន្ដនីតិវីធីជាបន្ដបន្ទាប់ទៀត”។