ផ្លូវលំមួយខ្សែក្នុងភូមិកន្រ្តកប្រវែង ៣០០ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ត្រូវបានពង្រើក និងដាក់លូរំដោះទឹកតាមសំណើរបស់បងប្អូនប្រជាពលរដ្ឋ


ព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ លោក គឹម ប៉ុណ្ណា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបរួមនិងចៅសង្កាត់ស្វាយដង្គំ និងមេភូមិកន្រ្តកបានចុះពិនិត្យមើលផ្លូវមួយខ្សែប្រវែង៣០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ រួមនិងប្រព័ន្ធលូរំដោះទឹក កំពុងស្ថាបនាស្ថិតនៅក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ការសាងសង់ផ្លូវនេះគឺជាការឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាមរយៈមេភូមិ និងចៅសង្កាត់ ដែលជានិច្ចកាលក្រុមការងារខេត្ដចុះជួយសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានយកចិត្ដទុកដាក់រាល់ទុក្ខលំបាក់របស់បងប្អូនប្រជាពលរដ្ឋ តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្ដ ជាពិសេសឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដសៀមរាបផ្ទាល់ ៕